Viêm Phổi Và Những Thông Tin Cần Biết

Viêm Phổi Và Những Thông Tin Cần Biết(CAM)

Liên hệ
Thông tin sản phẩm/dịch vụ
  • Tình trạng sản phẩm/dịch vụ:
  • Mã số sản phẩm:
  • Thương hiệu :

ជម្ងឺរលាកសួតគឺជាជម្ងឺដ៏គ្រោះថ្នាក់បំផុត មានហានិភ័យបណ្តាលឱ្យស្លាប់ប្រសិនបើមិនបានរកឃើញ និងព្យាបាលឱ្យបានទាន់ពេលវេលា។ ជម្ងឺនេះអាចជួបនៅគ្រប់វ័យទាំងអស់ ទោះបីជាយ៉ាងណាក៏ដោយជម្ងឺរលាកសួតច្រើនតែកើតឡើងចំពោះកុមារ និងមុនស្សចាស់ច្រើនជាង។ ហេតុដូច្នេះហើយ ការយល់ដឹងនូវរាល់ពត៌មានអំពីមូលហេតុ រោគសញ្ញា និងវិធីព្យាបាលគឺបញ្ហាដ៏ចាំបាច់សម្រាប់មនុស្សគ្រប់ៗគ្នា។

     ជម្ងឺរលាកសួតគឺជាជម្ងឺដ៏គ្រោះថ្នាក់បំផុត មានហានិភ័យបណ្តាលឱ្យស្លាប់ប្រសិនបើមិនបានរកឃើញ និងព្យាបាលឱ្យបានទាន់ពេលវេលា។ ជម្ងឺនេះអាចជួបនៅគ្រប់វ័យទាំងអស់ ទោះបីជាយ៉ាងណាក៏ដោយជម្ងឺរលាកសួតច្រើនតែកើតឡើងចំពោះកុមារ និងមុនស្សចាស់ច្រើនជាង។ ហេតុដូច្នេះហើយ ការយល់ដឹងនូវរាល់ពត៌មានអំពីមូលហេតុ រោគសញ្ញា និងវិធីព្យាបាលគឺបញ្ហាដ៏ចាំបាច់សម្រាប់មនុស្សគ្រប់ៗគ្នា។

តើជម្ងឺរលាកសួតគឺជាអ្វី?

    ជម្ងឺរលាកសួតគឺជាការឆ្លងមេរោគស្រួចស្រាវនៅក្លែបសួតខាងស្តាំ ខាងឆ្វេងមួយ ឬសួតទាំងមូល។ មានមីក្រូសរីរាង្គជាច្រើនប្រភេទដែលបង្កឱ្យមានការរលាកសួត។ សួតឆ្លងមេរោគបណ្តាលឱ្យបញ្ចេញទឹករងៃ និងបន្សល់ទុកនូវរាល់កោសិកាងាប់ៗ។ រឿងនេះធ្វើឱ្យស្ទះនូវរាល់ថង់តូចៗនៅក្នុងសួត និងធ្វើឱ្យកាត់បន្ថយការផ្លាស់ប្តូរអុកស៊ីសែន។ ប្រសិនបើមិនមានអុកស៊ីសែនគ្រប់គ្រាន់ទេ រាងកាយមិនអាចធ្វើចលនាបានដូចធម្មតា។

    ដូចនេះហើយ រាងកាយអ្នកមិនអាចធ្វើចលនាបានដូចធម្មតា និងនូវរាល់រោគសញ្ញាពិបាកដកដង្ហើម តឹងទ្រូង ឬតឹងច្រមុះកើតឡើងជាញឹកញាប់ ដែល ប៉ះពាល់យ៉ាងខ្លាំងដល់គុណភាពនៃការរស់នៅប្រចាំថ្ងៃ។ ដូច្នេះការធ្វើការវិនិច្ឆ័យរោគនៃជម្ងឺ និងមានរបៀបរបបព្យាបាលឱ្យបានឆាប់ដើម្បីរារាំងនូវផលវិបាកនៃការជាសះស្បើយឡើងវិញយ៉ាងឆាប់រហ័សគឺជារឿងដែលចាំបាច់បំផុត។

មូលហេតុដែលបង្កឱ្យមានជម្ងឺរលាកសួត

     ជម្ងឺណាក៏ដូចតែគ្នា សុទ្ធតែចាប់ផ្តើមឡើងពីនូវរាល់មូលហេតុផ្សេងៗគ្នា ហើយជម្ងឺរលាកសួតក៏ដូច្នេះផងដែរ ប្រសិនបើកំណត់បាននូវមូលហេតុត្រឹមត្រូវពិតប្រាកដនោះការនាំមកនូវរបៀបរបបព្យាបាលនឹងមានភាពងាយស្រួលជាងមុនសម្រាប់វេជ្ជបណ្ឌិត។ មូលហេតុចម្បងដែលបង្កឱ្យមានជម្ងឺរលាកសួតរួមមាន៖

→ បណ្តាលមកពីវីរុស៖

រោគសញ្ញា​ និងកម្រិតធ្ងន់ធ្ងររបស់ជម្ងឺរលាកសួតជារឿយៗបណ្តាលមកពីវីរុស។ យោងតាមលទ្ធផលសិក្សាស្រាវជ្រាវគឺមានរហូតដល់ពាក់កណ្តាលនៃអ្នកជម្ងឺដែលមានជម្ងឺរលាកសួតដោយសារតែវីរុស។ ដំបូងគ្រាន់តែមានជម្ងឺគ្រុនក្តៅតិចតួច ក្អកស្ងួត ឬឈឺខ្លួន។ នៅពេលដែលជម្ងឺកាន់តែធ្ងន់ធ្ងរ ពួកគេឃើញមានក្អកស្លេស និងពិបាកដកដង្ហើម។

→ បណ្តាលមកពីបាក់តេរី៖

ប្រសិនបើជម្ងឺរលាកសួតដែលបណ្តាលមកពីបាក់តេរីច្រើនតែមានការបង្ហាញឡើងយ៉ាងលឿន ពួកវារួមមាន៖ គ្រុនក្តៅតិចៗ គ្រុនក្តៅខ្លាំង ឈឺទ្រូង ពិបាកដកដង្ហើម ក្អកមានស្លេសខៀវ ឬលឿង។ ជម្ងឺរលាកសួតដោយសារតែបាក់តេរីច្រើនតែមានគ្រោះថ្នាក់ជាងវីរុស និងប្រភេទបាក់តេរីនេះច្រើនតែរស់នៅក្នុងក្លែបសួតដូច្នេះគេហៅថាជម្ងឺរលាកក្លែបសួត។

នៅពេលដែលនូវរាល់បាក់តេរីជ្រៀតចូល កោសិកាឈាមស - ផ្នែកសំខាន់មួយរបស់ប្រព័ន្ធភាពសុាំចាប់ផ្តើមវាយប្រហារ។ បាក់តេរីដែលនូវរាល់កោសិកាឈាមស និងនូវរាល់ប្រូតេអ៊ីននៃប្រព័ន្ធភាពសុាំបង្កឱ្យមានការរលាកថង់ទងសួត និងផ្ទុកពោរពេញទៅដោយទឹករងៃ នាំឱ្យពិបាកដង្ហើមដែលប្រមូលផ្តុំសម្រាប់ជម្ងឺរលាកសួតប្រភេទជាច្រើន។

→ ជម្ងឺរលាកសួតដែលបណ្តាលមកពីផ្សិត៖

មានផ្សិតជាច្រើនប្រភេទនៅក្នុងប្រព័ន្ធដង្ហើមដែលធ្វើឱ្យសួតត្រូវរងរបួស។ ទោះបីជាយ៉ាងណាក៏ដោយករណីនេះជួបតិចតួចជាង ប៉ុន្តែជាធម្មតាគឺជាជម្ងឺរលាកសួតស្រួចស្រាវ និងជាប់ជានិច្ច។

រោគសញ្ញាដែលទទួលស្គាល់ថាមានជម្ងឺរលាកសួត

► ការក្អក ភាពប្រែប្រួលពណ៌នៃស្លេស ឬការចេញទឹករងៃក្នុងផ្លូវដង្ហើម

ការក្អកអាចជារោគសញ្ញាដំបូងនៃជម្ងឺរលាកសួត អ្នកដែលកើតមានជម្ងឺរលាកសួតជារឿយៗមានអាការៈក្អកតិចៗ ក្អកខ្លាំង ឬជាញឹកញាប់គឺការក្អកមានស្លេស និងករណីមួយចំនួនកើតមានការក្អកស្ងួត។ ធ្ងន់ធ្ងរជាងនេះទៅទៀតនោះគឺជាការក្អកមានស្លេស ស្លេសមានពណ៌ស្លែរ ហើយករណីស្លេសមួយចំនួនដែលមានពណ៌លឿង ឬខៀវ ពេលខ្លះគឺស្លេសមានខ្ទុះ និងមានក្លិនស្អុយរលួយ។

► ឈឺទ្រូង និងពិបាកដកដង្ហើមកើនឡើងជាលំដាប់

អ្នកជម្ងឺរលាកសួតច្រើនតែមាននូវរាល់រោគសញ្ញាដូចជា៖ ឈឺទ្រូងនៅតំបន់ដែលត្រូវរងរបួស អាស្រ័យទៅលើមនុស្សម្នាក់ៗដែលមានអារម្មណ៍ថាអាចឈឺតិចតួច ឬខ្លាំង និងមានករណីឈឺយ៉ាងធ្ងន់ធ្ងរ។ លើសពីនេះទៅទៀត អ្នកជម្ងឺនៅតែពិបាកដកដង្ហើម។

► គ្រុនក្តៅ

គ្រុនក្តៅគឺជាការបង្ហាញឱ្យឃើញជាញឹកញាប់ចំពោះអ្នកជម្ងឺរលាកសួត។ គ្រុនក្តៅតិចតួច ឬគ្រុនក្តៅជាប់ជានិច្ចពេញមួយថ្ងៃអមដោយការរងារញាក់ ឬមិនមាន។ មានមនុស្សដែលនៅតែមានគ្រុនក្តៅជាមួយនឹងសីតុណ្ហភាពរាងកាយខ្ពស់រហូតដល់ 40-41អង្សាសេ នូវរាល់ករណីទាំងនេះកើតឡើងជាច្រើនចំពោះនូវរាល់អ្នកជម្ងឺដែលមានភាពធន់ថយចុះយ៉ាងខ្លាំងដូចជា៖ ការចុះខ្សោយនៃភាពសុាំ មនុស្សចាស់ កុមារ និងមាននូវរាល់ជម្ងឺរុាំរ៉ៃអមមកជាមួយ។ ទន្ទឹមនឹងគ្នានេះដែរ អ្នកជម្ងឺក៏មើលឃើញស្បែកក្រហមឡើង ឬក្តៅក្រហាយៗ និងនៅពេលដែលមានការបង្ហាញឡើងនូវរាល់សញ្ញាដូចជា៖​ បបូរមាត់ពណ៌ស្វាយ ឬក្បាលពណ៌ស្វាយ។

► បបូរមាត់ស្ងួត

អ្នកជម្ងឺមួយចំនួនក៏កើតមានការហូរឈាមនៅលើស្បែក ឬការសង្កេតមើលអណ្តាតកខ្វក់ និងការដកដង្ហើមតិចៗ។ អ្នកជម្ងឺច្រើនតែអស់កម្លាំង បាត់បង់ចំណង់អាហារ ចង់ក្អួតចង្អោរ អាចឈឺក្បាល ឬឈឺចុករោយខ្លួនប្រាណគឺជានូវរាល់ករណីនៃជម្ងឺរលាកសួតដែលបណ្តាលមកពីវីរុស។ ចំពោះកុមារមួយចំនួនដែលកើតមានជម្ងឺរលាកសួតអាចកើតមានភាពខុសពីប្រក្រតីនៃសតិបញ្ញា។

ការធ្វើការវិនិច្ឆ័យរោគនៃជម្ងឺរលាកសួតច្បាស់ត្រឹមត្រូវពិតប្រាកដដើម្បីមានវិធានការព្យាបាលសមស្រប

     ជាដំបូង វេជ្ជបណ្ឌិតនឹងរៀបរាប់ពត៌មានជម្ងឺនៃអ្នកជម្ងឺអំពីរោគសញ្ញា និងប្រើឧបករណ៍ស្តាប់ដើម្បីពិនិត្យសួត និងអាស្រ័យទៅលើករណីនីមួយៗដែលវេជ្ជបណ្ឌិតនឹងកំណត់នូវរាល់ការធ្វើតេស្តក្នុងការធ្វើការវិនិច្ឆ័យរោគដូចខាងក្រោម៖

• ការធ្វើតេស្តឈាម៖

វិធីសាស្រ្តធ្វើតេស្តឈាមត្រូវបានប្រើដើម្បីបញ្ជាក់ថាសួតត្រូវកើតមានការឆ្លងមេរោគ និងកំណត់ឱ្យបានត្រឹមត្រូវពិតប្រាកដពីប្រភេទមេរោគដែលបង្កឱ្យមានការឆ្លងមេរោគ។

• ការថតកាំរស្មីអ៊ិចទ្រូង៖

ចំពោះវិធីនេះនឹងជួយឱ្យវេជ្ជបណ្ឌិតធ្វើការវិនិច្ឆ័យរោគបាននូវជម្ងឺរលាកសួត ហើយកំណត់ពីកម្រិតបានត្រឹមត្រូវពិតប្រាកដ និងទីតាំងនៃកន្លែងឆ្លងមេរោគ។

• Pules oximetry:

វិធីនេះជួយវាស់កម្រិតអុកស៊ីសែនផ្នែកខាងក្នុងឈាមរបស់អ្នក។ ជម្ងឺរលាកសួតអាចរារាំងសួតក្នុងការផ្តល់អុកស៊ីសែនឱ្យគ្រប់គ្រាន់ចូលទៅក្នុងចរន្តឈាម។

• ការធ្វើតេស្តស្លេស៖

ការប្រើប្រាស់សំណាកសារធាតុរាវមួយចេញពីសួត (ស្លេស) ដែលត្រូវបានយកចេញបន្ទាប់ពីអ្នកជម្ងឺក្អក វិធីនេះជួយក្នុងការវិភាគ និងកំណត់ពីមូលហេតុដែលបង្កឱ្យមានការឆ្លងមេរោគ។

ការផ្លាស់ប្តូរនូវរាល់ចម្ងល់របស់អ្នកជាមួយនឹងវេជ្ជបណ្ឌិត​ឯកទេសដើម្បីទទួលបានការបកស្រាយដោយឥតគិតថ្លៃដោយវិធីចុចចូលក្នុងប្រអប់ឆាតខាងក្រោមភ្លាម។

គ្លីនីកធ្វើការវិនិច្ឆ័យរោគជាមួយរូបភាព-ជោរៃអឹម&ស៊ីជាអាសយដ្ឋានធ្វើការវិនិច្ឆ័យរោគ និងព្យាបាលជម្ងឺរលាកសួតដ៏មានគុណភាព និងល្បីឈ្មោះ

បច្ចុប្បន្ននេះ នូវរាល់មន្ទីរពេទ្យរដ្ឋតែងតែស្ថិតក្នុងសភាពលើសចំណុះ គុណភាពនៃការបម្រើសេវាកម្មមិនល្អ ហេតុដូច្នេះហើយមនុស្សជាច្រើនជ្រើសរើសនូវរាល់គ្លីនីកឯកជនដើម្បីសន្សំសំចៃពេលវេលា ហើយបង្កើនគុណភាពនៃការពិនិត្យ ការព្យាបាលជម្ងឺ និងការបម្រើសេវាកម្មវេជ្ជសាស្រ្ត។

ប្រសិនបើអ្នកកំពុងតែមានមន្ទិលសង្ស័យថាមិនដឹងកន្លែងណាជាអាសយដ្ឋានពិនិត្យ និងព្យាបាលជម្ងឺរលាកសួតដែលមានគុណភាព អ្នកអាចមកដល់គ្លីនីកធ្វើការវិនិច្ឆ័យរោគជាមួយរូបភាព-ជោរៃអឹម &ស៊ីនៅផ្ទះលេខ៣ ផ្លូវ តាំងបាតហូ សង្កាត់ ១២ ខ័ណ្ឌទី ៥ ទីក្រុងហូជីមិញគឺជាអាសយដ្ឋានឯកទេសខាងផ្លូវដង្ហើម និងជម្ងឺសួតជាមួយនឹងការសហការនៃនូវរាល់វេជ្ជបណ្ឌិតមកពីមន្ទីរពេទ្យជោរៃ និងសាកលវិទ្យាល័យវេជ្ជសាស្ត្រ និងឱសថសាស្រ្ត (ដាយហុកអ៊ីស៊ឿក) ដែលនាំមកនូវដំណើរការពិនិត្យ និងព្យាបាលដ៏មានប្រសិទ្ធិភាព គុណភាព និងការទុកចិត្តសម្រាប់អ្នកជម្ងឺ។

មនុស្សជាច្រើនបានមកដល់គ្លីនីកធ្វើការវិនិច្ឆ័យរោគជាមួយរូបភាព-ជោរៃអឹម&ស៊ីព្រោះតែ៖

✽ បរិស្ថាននៃការពិនិត្យជម្ងឺស្អាតបាត និងសុវត្ថភាព

បន្ទប់វះកាត់បឋម ធ្វើតេស្តត្រូវបានសម្លាប់មេរោគ បន្ទប់មានលក្ខណៈជាស្តង់ដារ GPPសុទ្ធតែជាស្តង់ដារអន្តរជាតិ។ ជាពិសេស នូវរាល់ឧបករណ៍វេជ្ជសាស្រ្តទាំងអស់សុទ្ធតែត្រូវបានសម្លាប់មេរោគ និងសម្លាប់បាក់តេរីមុនពេលដែលដំណើរការ។

✽ ក្រុមវេជ្ជបណ្ឌិតដ៏ពូកែៗ និងសម្បូរដោយបទពិសោធន៍

វាជាកិត្តិយសមួយដ៏ធំសម្រាប់គ្លីនីកគឺត្រូវបានវេជ្ជបណ្ឌិតឯកទេសនៃមន្ទីរពេទ្យជោរៃសហការគ្នាពិនិត្យ និងព្យាបាលជម្ងឺដោយផ្ទាល់ចំពោះភ្ញៀវ ដូច្នេះអ្នកអាចទុកចិត្តបានទាំងស្រុងនៅពេលដែលមកដល់ទីនេះ។

✽ សម្ភារៈបរិក្ខាត្រូវបានវិនិយោគយ៉ាងខ្លាំង

គ្រឿងម៉ាស៊ីនវេជ្ជសាស្ត្រទំនើបទាន់សម័យទាំងអស់ ត្រូវបាននាំចូលពីប្រទេសក្រៅ និងអនុវត្តដោយអ្នកបច្ចេកទេសដែលមានសមត្ថភាពជំនាញខ្ពស់មកពីមន្ទីរពេទ្យ ជោរៃ។ លទ្ធផលត្រូវបានអានដោយផ្ទាល់ពីក្រុមវេជ្ជបណ្ឌិតរបស់មន្ទីរពេទ្យជោរៃ និងផ្តល់លទ្ធផលយ៉ាងលឿនរហ័សសម្រាប់ភ្ញៀវ។

✽ តម្លៃនៃការពិនិត្យ និងការព្យាបាលជម្ងឺ

ពិតជាសមរម្យ និងសមស្របណាស់ជាមួយនឹងអ្នកជម្ងឺគ្រប់ប្រភេទទាំងអស់ ដូច្នេះអ្នកអាចទុកចិត្តបានទាំងស្រុងក្នុងការមកដល់ទីនេះដោយគ្មានការភ័យខ្លាចត្រូវគេងប្រវ័ញ្ច ឬតម្លៃមិនច្បាស់លាស់។ គ្លីនីកមានភាពកក់ក្តៅដូចជាគ្រួសារបង្កើតភាពសុខស្រួលស្និទ្ធស្នាលរវាងអ្នកជម្ងឺ និងវេជ្ជបណ្ឌិត។

✽ ការបម្រើសេវាកម្មវេជ្ជសាស្រ្ត

ក្រៅពីគុណភាព ពួកយើងខ្ញុំមានការបម្រើសេវាកម្មណាត់ជួបពិនិត្យតាមអនឡាញ (online) ដោយឥតគិតថ្លៃដែលងាយស្រួលសម្រាប់អ្នកជម្ងឺ ជួយសន្សំសំចៃពេលវេលាបានល្អបំផុត នូវគ្រប់តម្លៃនៃការពិនិត្យ ការធ្វើតេស្តនៅទីនេះធានាថាត្រូវបានផ្សព្វផ្សាយជាសាធារណៈ តម្លាភាព ត្រឹមត្រូវតាមបទប្បញ្ញត្តិរបស់មន្ទីរសុខាភិបាល ដូច្នេះអ្នកជម្ងឺអាចទុកចិត្តបានទាំងស្រុង។

 ជាពិសេស គ្លីនីកក៏មានផ្តល់ការបម្រើសេវាកម្មពិនិត្យសុខភាព ការប្រឹក្សា ការធ្វើតេស្តនៅផ្ទះសម្រាប់បុគ្គល ឬក្រុមហ៊ុនតាមតម្រូវការ ជាមួយនឹងក្រុមវេជ្ជបណ្ឌិតដែលមានការយកចិត្តទុកដាក់ខ្ពស់ដូចជាគ្រួសារ និងមានសមត្ថភាពជំនាញខ្ពស់។

ការណាត់ជួបពិនិត្យដែលទទួលបានលេខកូដពិនិត្យអាទិភាព ពេលមកដល់គឺពិនិត្យភ្លាមជាមួយនឹងតម្លៃមិនប្រែប្រួលដើម្បីសន្សំសំចៃពេលវេលា អាទិភាពនៃការពិនិត្យមុនដោយវិធីសាមញ្ញគឺការផ្លាស់ប្តូរពត៌មានជាមួយនឹងគ្រូពេទ្យពិគ្រោះយោបល់នៅប្រអប់ឆាតខាងក្រោម។

GÓI KHÁM

Nhiễm Trùng Đường Hô Hấp Trên Ở Trẻ Em Nguy Hiểm Như Thế Nào?(CAM)

Nhiễm Trùng Đường Hô Hấp Trên Ở Trẻ Em Nguy Hiểm Như Thế Nào?(CAM)

Liên hệ
Nhiễm Trùng Đường Hô Hấp – Triệu Chứng Nhận Biết Và Cách Điều Trị(CAM)

Nhiễm Trùng Đường Hô Hấp – Triệu Chứng Nhận Biết Và Cách Điều Trị(CAM)

Liên hệ
Những Thông Tin Cần Biết Về Bệnh Phù Phổi Do Tim(CAM)

Những Thông Tin Cần Biết Về Bệnh Phù Phổi Do Tim(CAM)

Liên hệ

Chúng tôi tự hào là đối tác tin cậy của:

Top
Tư vấn Đặt hẹn nhanh