Nguyên Nhân Của Bệnh Lao Phổi

Nguyên Nhân Của Bệnh Lao Phổi(CAM)

Liên hệ
Thông tin sản phẩm/dịch vụ
  • Tình trạng sản phẩm/dịch vụ:
  • Mã số sản phẩm:
  • Thương hiệu :

យោងតាមរបាយការណ៍របស់វិទ្យាស្ថានមជ្ឈមណ្ឌលសួត ប្រទេសវៀតណាមស្ថិតនៅលំដាប់ទី11ក្នុងចំណោម30ប្រទេសដែលមានផ្ទុកជម្ងឺរបេងដ៏ធ្ងន់ដែលសុាំនឹងថ្នាំខ្ពស់បំផុតនៅលើពិភពលោក។ ជារៀងរាល់ឆ្នាំ ប្រទេសយើងមានជិត126.000នាក់នៃអ្នកដែលកើតមានជម្ងឺរបេងថ្មីៗក្នុងនោះមានជាង5.000នាក់នៃអ្នកជម្ងឺដែលសុាំនឹងថ្នាំ។ ជម្ងឺរបេងគឺជាជម្ងឺមួយដែលឆ្លងដែលបណ្តាលមកពីមេរោគរបេងបង្កឡើង។ ប្រសិនបើមេរោគរបេងបានរាលដាលចូលក្នុងសរីរាង្គណាមួយនោះនៅក្នុងខ្លួន និងកើតកូន ចៅច្រើនឡើង ទន្ទឹមនឹងគ្នានេះដែររាងកាយមិនអាចប្រឆាំងតបនឹងពួកវា នៅពេលនោះនឹងបង្កើតទៅជាជម្ងឺរបេង។ ការស្វែងយល់ពីមូលហេតុនៃជម្ងឺរបេងជាការចូលរួមចំណែកជួយឱ្យមនុស្សគ្រប់គ្នាបង្ការបាននូវជម្ងឺរបេងកាន់តែមានប្រសិទ្ធិភាពជាងមុន។

    យោងតាមរបាយការណ៍របស់វិទ្យាស្ថានមជ្ឈមណ្ឌលសួត ប្រទេសវៀតណាមស្ថិតនៅលំដាប់ទី11ក្នុងចំណោម30ប្រទេសដែលមានផ្ទុកជម្ងឺរបេងដ៏ធ្ងន់ដែលសុាំនឹងថ្នាំខ្ពស់បំផុតនៅលើពិភពលោក។ ជារៀងរាល់ឆ្នាំ ប្រទេសយើងមានជិត126.000នាក់នៃអ្នកដែលកើតមានជម្ងឺរបេងថ្មីៗក្នុងនោះមានជាង5.000នាក់នៃអ្នកជម្ងឺដែលសុាំនឹងថ្នាំ។

ជម្ងឺរបេងគឺជាជម្ងឺមួយដែលឆ្លងដែលបណ្តាលមកពីមេរោគរបេងបង្កឡើង។ ប្រសិនបើមេរោគរបេងបានរាលដាលចូលក្នុងសរីរាង្គណាមួយនោះនៅក្នុងខ្លួន និងកើតកូន ចៅច្រើនឡើង ទន្ទឹមនឹងគ្នានេះដែររាងកាយមិនអាចប្រឆាំងតបនឹងពួកវា នៅពេលនោះនឹងបង្កើតទៅជាជម្ងឺរបេង។ ការស្វែងយល់ពីមូលហេតុនៃជម្ងឺរបេងជាការចូលរួមចំណែកជួយឱ្យមនុស្សគ្រប់គ្នាបង្ការបាននូវជម្ងឺរបេងកាន់តែមានប្រសិទ្ធិភាពជាងមុន។

តើជម្ងឺរបេងសួតគឺជាអ្វី?

 ជម្ងឺរបេងសួតគឺជាជម្ងឺឆ្លងដែលបណ្តាលមកពីបាក់តេរី Mycobacterium tuberculosis (MTB) បង្កឡើង។ ត្រូវបានចែកចេញជាពីរប្រភេទធំៗគឺជម្ងឺរបេងសួត និងជម្ងឺរបេងក្រៅប្រព័ន្ធសួត។

→ ជម្ងឺរបេងសួត (របេងសកម្ម) មានជាង80%នៃនូវរាល់ករណីកើតជម្ងឺរបេង។ ករណីនេះអ្នកជម្ងឺធ្វើតេស្តមានមេរោគរបេងគឺជាប្រភពនៃការចម្លងរោគរបេងសួតទៅកាន់មនុស្សជុំវិញ។

→ ជម្ងឺរបេងក្រៅប្រព័ន្ធសួតមិនមានហានិភ័យនៃការចម្លងដល់អ្នកដទៃទៀត។ រាប់បញ្ចូលទាំងប្រភេទជាច្រើនដូចជា៖ របេងក្នុងស្រោមសួត របេងកូនកណ្តុរ របេងក្នុងស្រោមខួរក្បាល របេងសន្លាក់ឆ្អឹង របេងក្នុងស្រោមពោះ របេងប្រដាប់បន្តពូជ - ទឹកនោម ឬរបេងពោះវៀនតូច។

មូលហេតុដែលបង្កឱ្យមានជម្ងឺរបេងសួត

    បាក់តេរីMycobacterim tuberculosis (MTB) គឺជាមូលហេតុចម្បងដែលបង្កឱ្យមានជម្ងឺរបេងសួត និងឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈផ្លូវដង្ហើម។ ជម្ងឺរបេងសួតមិនតំណពូជទេ។

កត្តាអំណោយផល៖

 បរិស្ថានដែលបំពុលដោយលម្អងធូលីជាច្រើន និងសើមគឺជាលក្ខខ័ណ្ឌអំណោយផលសម្រាប់បាក់តេរីលូតលាស់ និងបង្កឱ្យមានជម្ងឺ

• ការប៉ះពាល់ជាមួយនឹងអ្នកជម្ងឺរបេងសួត ឬនូវរាល់សារធាតុបញ្ចេញចោលដែលផ្ទុកនូវមេរោគរបេងអាចបណ្តាលឱ្យឆ្លង

• ការពិសារចំណីអាហារដែលផ្ទុកនូវមេរោគរបេង និងញំុាំសត្វចិញ្ចឹមដែលមានរបេងអាចបណ្តាលឱ្យឆ្លង

កត្តាហានិភ័យ៖

• ប្រព័ន្ធភាពស៊ាំចុះខ្សោយ

• អ្នកដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយនឹងមានហានិភ័យខ្ពស់ចំពោះមេរោគជម្ងឺរបេងសួតសកម្ម។ ឧទាហរណ៍៖ អ្នកដែលផ្ទុកមេរោគអេដស៍ (HIV)មានការពិបាកក្នុងការគ្រប់គ្រងមេរោគរបេងជាងដូច្នេះមានហានិភ័យកើតជម្ងឺរបេងសួតខ្ពស់ជាង20-30%បើប្រៀបធៀបជាមួយនឹងអ្នកដែលមិនមានផ្ទុកមេរោគអេដស៍ (HIV)

• ការជក់បារី

• យោងតាមស្ថិតិប្រហែល 8%នៃនូវរាល់ករណីជម្ងឺរបេងនៅទូទាំងពិភពលោកដែលមានការទាក់ទងនឹងការជក់បារី

• ការកើតមានជម្ងឺមួយចំនួន

• ជម្ងឺទឹកនោមផ្អែម

• ជម្ងឺមហារីក

ការកង្វះអាហារូបត្ថម្ភ

• ជម្ងឺតម្រងនោម

លើសពីនេះទៅទៀត នូវរាល់អ្នកដែលកំពុងតែព្យាបាលជម្ងឺមហារីក ឬការប្រើប្រាស់សារធាតុរំញោចមួយចំនួន និងគ្រឿងញៀនក៏មានហនិភ័យខ្ពស់ក្នុងការកើតមានជម្ងឺរបេងសួតផងដែរ។

រោគសញ្ញាដែលទទួលស្គាល់ថាមានជម្ងឺរបេងសួត

 ក្អកដែលមានរយៈពេលជាង 3សប្តាហ៍ (ក្អកស្ងួត ក្អកមានស្លេស ក្អកមានឈាម) គឺជារោគសញ្ញាជាក់លាក់ និងសំខាប់បំផុតដើម្បីដឹងថាមានជម្ងឺរបេងសួត

 ឈឺទ្រូង និងពេលខ្លះពិបាកដកដង្ហើម

 មានអារម្មណ៍ថាអស់កម្លាំងនៅពេលយប់

 គ្រុនក្តៅតិចៗ និងរងារញាក់នៅពេលល្ងាច

 បាត់បង់ចំណង់អាហារ និងស្គមស្គាំង

អ្នកក៏អាចជួបនូវរាល់រោគសញ្ញាផ្សេងៗទៀតដែលមិនបានរៀបរាប់ដូចខាងលើ។ ប្រព័ន្ធសរីរាង្គកាយរបស់មនុស្សម្នាក់ៗគឺខុសៗពីគ្នា ហេតុដូច្នេះហើយដើម្បីធ្វើការវិនិច្ឆ័យរោគត្រឹមត្រូវពិតប្រាកដអ្នកគួរតែមកដល់កន្លែងវេជ្ជសាស្រ្តឯកទេសដើម្បីពិនិត្យជម្ងឺនៅពេលដែលមានរោគសញ្ញាខុសពីប្រក្រតី។

អ្នកដែលមានហនិភ័យកើតមានជម្ងឺរបេងសួត

ជម្ងឺរបេងសួតគឺជាជម្ងឺដែលងាយនឹងជួបបំផុត​ អាចប៉ះពាល់ដល់មនុស្សគ្រប់គ្នា និងគ្រប់វ័យទាំងអស់

នូវរាល់កត្តាដែលបង្កើនហានិភ័យនៃការកើតមានជម្ងឺរបេងសួតរួមមាន៖

 ការចុះខ្សោយនៃភាពសុាំ៖ ការឆ្លងមេរោគអេដស៍ (HIV) ឬជម្ងឺមហារីក

 ការប៉ះពាល់ដោយផ្ទាល់ជាមួយនឹងប្រភពឆ្លង ជាពិសេសគឺកុមារ

 ការកើតមាននូវរាល់ជម្ងឹរុាំរ៉ៃ៖ ជម្ងឺដំបៅក្រពះ ជម្ងឺទឹកនោមផ្អែម ឬជម្ងឺខ្សោយតម្រងនោមរុាំរ៉ៃ​....

 ការញៀនគ្រឿងញៀន ស្រា ឬបារី

 អ្នកដែលប្រើប្រាស់នូវរាល់ថ្នាំការពារភាពសុាំរយៈពេលយូរដូចជា៖ corticosteroid ឬការព្យាបាលជម្ងឺមហារីកដោយប្រើគីមី....

ជម្ងឺរបេងសួតអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតព្រោះតែមេរោគរបេងកើតមាននៅក្នុងបរិយាកាស

ផលវិបាកនៃជម្ងឺរបេងសួត

ជម្ងឺរបេងសួតប្រសិនបើមិនបានព្យាបាលទេអាចជួបនូវផលវិបាកមួយចំនួនដូចខាងក្រោម៖

- ទឹកដក់ក្នុងស្រោមសួត ខ្យល់ចូលក្នុងស្រោមសួត ឬក្អកមានឈាម។ នូវរាល់ផលវិបាកទាំងនេះបណ្តាលឱ្យការព្យាបាលជម្ងឺរបេងសួតមានការលំបាក និងស្មុគស្មាញជាងមុនយ៉ាងខ្លាំង។

បន្ទាប់ពីការព្យាបាលជម្ងឹរបេងសួតជាសះស្បើយ ប៉ុន្តែនៅតែអាចបន្សល់ទុកនូវផលវិបាកមួយចំនួនដូចជា៖ ការចុះខ្សោយផ្លូវដង្ហើមរុាំរ៉ៃ ការរីកប៉ោងទងសួត ដុំសាច់ផ្សិតក្នុងសួត ឬខ្យល់ចូលក្នុងស្រោមសួត....។

តើការការពារជម្ងឺរបេងសួតយ៉ាងដូចម្តេច?

ដើម្បីការពារការឆ្លងរាលដាលនៃជម្ងឹរបេងសួតអាចអនុវត្តវិធានការបង្ការដូចខាងក្រោម៖

♦ ការចាក់វ៉ាក់សាំងជម្ងឺរបេងសួត៖ ការចាក់វ៉ាក់សាំង BCG ត្រូវបានអនុវត្តចំពោះកុមារដើម្បីបង្ការជម្ងឺរបេង។ បច្ចុប្បន្ននេះ រដ្ឋកំពុងតែអនុវត្តការចាក់វ៉ាក់សាំងការពាររោគរបេងភ្លាមៗចាប់ពីខែដំបូងបន្ទាប់ពីកំណើតនៅក្នុងកម្មវិធីនៃការចាក់ថ្នាំបង្ការរោគទូទៅ

♦  ការប្រើប្រាស់ម៉ាស់នៅពេលទៅខាងក្រៅ ឬប៉ះពាល់ជាមួយនឹងអ្នកជម្ងឺរបេងសួត

♦  ខ្ទប់មាត់នៅពេលកណ្តាស់ លាងដៃឱ្យបានស្អាតនឹងញឹកញាប់ ជាពិសេសគឺមុនពេលញំុា និងបន្ទាប់ពីការបន្ទោរបង់

♦  កុំប្រើប្រាស់របស់របរប្រើផ្ទាល់ខ្លួនរួមគ្នាជាមួយនឹងអ្នកជម្ងឹ

♦  អ្នកជម្ងឺរបេងសួតចៀសវាងការឆ្លងដល់អ្នកដទៃទៀតដោយវិធីកុំគេងបន្ទប់រួមគ្នាជាមួយនឹងអ្នកដទៃទៀត និងកុំទៅកន្លែងដែលមានមនុស្សអ៊ូអរច្រើន

♦  អ្នកជម្ងឺត្រូវតែពាក់ម៉ាស់ នៅពេលក្អក កណ្តាស់ត្រូវខ្ទប់មាត់ ខាកស្តក់ស្លេសឱ្យបានត្រឹមត្រូវតាមបទប្បញ្ញត្តិ ហើយស្លេស ឬនូវរាល់វត្ថុដែលមានផ្ទុកនូវប្រភពឆ្លងត្រូវតែបោះចោលឱ្យបានត្រឹមត្រូវតាមបទប្បញ្ញត្តិ

♦  ការត្រូវពន្លឺព្រះអាទិត្យឱ្យបានកាន់តែច្រើនកាន់តែល្អសម្រាប់កន្លែងស្នាក់នៅ និងនូវរាល់របស់របរប្រើប្រាស់របស់អ្នកជម្ងឺ

♦  ការអនុវត្តរបៀបរស់នៅឱ្យមានសុខភាពល្អដូចជា៖ ការបរិភោគអាហារឱ្យបានត្រឹមត្រូវ គេងឱ្យបានគ្រប់គ្រាន់ ៧-៨ ម៉ោងក្នុងមួយថ្ងៃ ហាត់ប្រាណឱ្យបានទៀងទាត់ និងមិនប្រើប្រាស់នូវរាល់សារធាតុដែលបង្កឱ្យញៀនដូចជា៖​ គ្រឿងញៀន គ្រឿងស្រវឹង និងការជក់បារីជាដើម....។

តើត្រូវធ្វើអ្វីនៅពេលដែលសង្ស័យថាកើតមានជម្ងឺរបេង?

សូមមកដល់កន្លែងវេជ្ជសាស្រ្តភ្លាម ឬមន្ទីរពេទ្យដែលមានគុណភាពដើម្បីធ្វើការពិនិត្យ ធ្វើតេស្តវិនិច្ឆ័យរោគ និងធ្វើការពិគ្រោះយោបល់អំពីវិធីសាស្រ្តព្យាបាលដែលល្អបំផុត។

វេជ្ជបណ្ឌិតនឹងសួរអំពីជម្ងឺក្នុងការស្វែងរកនូវរាល់រោគសញ្ញានៃរាងកាយទាំងមូលដូចជា៖ គ្រុនក្តៅតិចៗនៅពេលល្ងាច បែកញើសនៅពេលយប់ បាត់បង់ចំណង់អាហារ អស់កម្លាំង ស្រកទម្ងន់ស្គមទៅៗ ទន្ទឹមនឹងគ្នានេះដែរធ្វើការពិនិត្យសួត និងរាងកាយទាំងមូល។ បន្ទាប់ពីនោះមក វេជ្ជបណ្ឌិតអាចតម្រូវឱ្យធ្វើតេស្តមួយចំនួន៖

+ ការជ្រលក់ពណ៌ស្លេសឆ្លុះមើលដោយផ្ទាល់ដើម្បីស្វែងរកAFB

+ ការធ្វើតេស្ត Xpert MTB/RIF (ប្រសិនបើអាច)

+ ការចិញ្ចឹមមេរោគដើម្បីស្វែងរកមេរោគរបេង

+ ការថតកាំរស្មីអ៊ិចសួត

ការធ្វើការវិនិច្ឆ័យរោគ និងការព្យាបាលឱ្យបានឆាប់ដែលអាចការពារការរីករាលដាលធ្ងន់ធ្ងរជាងមុននៃជម្ងឺ និងចៀសវាងនូវរាល់ស្ថានភាពដែលក្លាយជាធ្ងន់ធ្ងរត្រូវការសង្គ្រោះបន្ទាន់ ដូច្នេះហើយចូរអ្នកមកជួបវេជ្ជបណ្ឌិតឱ្យបានកាន់តែឆាប់កាន់តែល្អដើម្បីចៀសវាងនូវរាល់ករណីជម្ងឺរបេងសួតធ្ងន់ធ្ងរជាងមុន។

ប្រសិនបើអ្នកកំពុងតែស្វែងរកអាសយដ្ឋានធ្វើតេស្ត ធ្វើការវិនិច្ឆ័យរោគ និងព្យាបាលជម្ងឺរបេងសួតដ៏មានប្រសិទ្ធិភាពមួយ អ្នកអាចមកដល់គ្លីនីកធ្វើការវិនិច្ឆ័យរោគជាមួយរូបភាព-ជោរៃអឹម&ស៊ីនៅផ្ទះលេខ៣ ផ្លូវ តាំងបាតហូ សង្កាត់ ១២ ខ័ណ្ឌទី ៥ ទីក្រុងហូជីមិញជាមួយនឹងការមានវត្តមានដោយផ្ទាល់គឺនូវរាល់វេជ្ជបណ្ឌិតមកពីមន្ទីរពេទ្យជោរៃធានានូវដំណើរការវិនិច្ឆ័យរោគ និងការព្យាបាលជម្ងឺរបេងដ៏មានប្រសិទ្ធិភាព និងសុវត្ថភាពបំផុត។

រូបភាពនៅគ្លីនីកធ្វើការវិនិច្ឆ័យរោគជាមួយរូបភាព-ជោរៃអឹម&ស៊ី

គ្លីនីកធ្វើការវិនិច្ឆ័យរោគជាមួយរូបភាព-ជោរៃអឹម&ស៊ីធ្វើការចាប់ពីម៉ោង 8ព្រឹកដល់ម៉ោង8យប់ គ្រប់ថ្ងៃទាំងអស់ក្នុងមួយសប្តាហ៍រួមទាំងថ្ងៃសៅរ៍ និងអាទិត្យ នូវគ្រប់ចម្ងល់ដែលត្រូវការបកស្រាយ ឬមានតម្រូវការណាត់ជួបពិនិត្យទុកជាមុន សូមតេមកលេខទូរស័ព្ទទាន់ហេតុការណ៍៖ 0287 102 0303 ចុចចូលក្នុងប្រអប់ឆាតខាងក្រោមភ្លាម។

GÓI KHÁM

Nhận Biết Xơ Nang Ở Trẻ Em Để Hạn Chế Biến Chứng(CAM)

Nhận Biết Xơ Nang Ở Trẻ Em Để Hạn Chế Biến Chứng(CAM)

Liên hệ
Những Thông Tin Về Bệnh Xơ Nang Phổi(CAM)

Những Thông Tin Về Bệnh Xơ Nang Phổi(CAM)

Liên hệ
Tìm Hiểu Về Bệnh Bụi Phổi Silic(CAM)

Tìm Hiểu Về Bệnh Bụi Phổi Silic(CAM)

Liên hệ

Chúng tôi tự hào là đối tác tin cậy của:

Top
Tư vấn Đặt hẹn nhanh