Cách Nhận Biết Bệnh Lao Phổi

Cách Nhận Biết Bệnh Lao Phổi(CAM)

Liên hệ
Thông tin sản phẩm/dịch vụ
  • Tình trạng sản phẩm/dịch vụ:
  • Mã số sản phẩm:
  • Thương hiệu :

បច្ចុប្បន្ននេះនៅប្រទេសវៀតណាមអត្រានៃកើតមានជម្ងឺរបេងសួតកាន់តែកើនឡើង ជាពិសេសជាមួយនឹងស្ថានភាពនៃការបំពុលបរិស្ថាននៅសព្វថ្ងៃនេះ។ ជម្ងឺរបេងសួតគឺជាជម្ងឺមួយដែលឆ្លងដែលបណ្តាលមកពីមេរោគរបេងបង្កឡើង។ ប្រសិនបើមេរោគបានជ្រៀតចូលទៅក្នុងសរីរាង្គណាមួយនោះនៅក្នុងខ្លួន និងកើតរីករាលដាល ទន្ទឹមនឹងគ្នានេះដែររាងកាយមិនបានប្រយុទ្ធប្រឆាំងនឹងវាទេ នៅពេលនោះនឹងក្លាយទៅជាជម្ងឺរបេងសួត។ មនុស្សយ៉ាងច្រើនមិនអាចបែងចែកបាននូវជម្ងឺរបេងសួត និងនូវរាល់ជម្ងឺដទៃទៀតនៃសួត។ ចូរចូលរួមដឹងច្បាស់ពិតប្រាកដត្រឹមត្រូវនូវជម្ងឺរបេងសួតតាមរយៈអត្ថបទខាងក្រោមនេះណែ!

     បច្ចុប្បន្ននេះនៅប្រទេសវៀតណាមអត្រានៃកើតមានជម្ងឺរបេងសួតកាន់តែកើនឡើង ជាពិសេសជាមួយនឹងស្ថានភាពនៃការបំពុលបរិស្ថាននៅសព្វថ្ងៃនេះ។ ជម្ងឺរបេងសួតគឺជាជម្ងឺមួយដែលឆ្លងដែលបណ្តាលមកពីមេរោគរបេងបង្កឡើង។ ប្រសិនបើមេរោគបានជ្រៀតចូលទៅក្នុងសរីរាង្គណាមួយនោះនៅក្នុងខ្លួន និងកើតរីករាលដាល ទន្ទឹមនឹងគ្នានេះដែររាងកាយមិនបានប្រយុទ្ធប្រឆាំងនឹងវាទេ នៅពេលនោះនឹងក្លាយទៅជាជម្ងឺរបេងសួត។ មនុស្សយ៉ាងច្រើនមិនអាចបែងចែកបាននូវជម្ងឺរបេងសួត និងនូវរាល់ជម្ងឺដទៃទៀតនៃសួត។ ចូរចូលរួមដឹងច្បាស់ពិតប្រាកដត្រឹមត្រូវនូវជម្ងឺរបេងសួតតាមរយៈអត្ថបទខាងក្រោមនេះណែ!

នូវរាល់របាយការណ៍ដែលនិយាយអំពីការក្រើនរំលឹកឱ្យប្រយ័ត្ននៃជម្ងឹរបេងសួត

     នូវរាល់ទិន្នន័យអំពីស្ថានភាពនៃជម្ងឺរបេងសួត៖

→ យោងតាមទិន្នន័យស្ថិតិ ឆ្នាំ2015មានមនុស្ស1,8លាននាក់ដែលត្រូវស្លាប់ដោយសារតែជម្ងឺរបេងសួត នៅក្នុងចំណោមមនុស្សចំនួន10,4លាននាក់បានកើតមានជម្ងឺរបេងសួត។

→ អង្គការសុខភាពពិភពលោកបានប៉ាន់ស្មានថាជារៀងរាល់ឆ្នាំមានមនុស្ស9លាននាក់កើតជម្ងឺរបេង ក្នុងនោះមានមនុស្ស3លាននាក់មិនបានទទួលការព្យាបាល។

→ នៅប្រទេសវៀតណាម ជម្ងឺរបេងសួតជាប់ចំណាត់ថ្នាក់ទី12ជាមួយនឹងចំនួនអ្នកដែលកើតមានជម្ងឺរបេងសួតខ្ពស់បំផុតនៅទូទាំងពិភពលោក ជារៀងរាល់ថ្ងៃមានមនុស្ស46នាក់បានស្លាប់ដោយសារតែជម្ងឺរបេងសួត និងជាង130.000ករណីដែលកើតមានជម្ងឺរបេងថ្មី។

→ នូវរាល់រោគសញ្ញានៃជម្ងឺរបេងសួតអាចមានរយៈពេលជាច្រើនខែ។ មនុស្សម្នាក់ដែលកើតមានជម្ងឺរបេងសួតអាចឆ្លងដល់មនុស្ស10-15នាក់ផ្សេងទៀតតាមរយៈការប៉ះពាល់ជិតគ្នាក្នុងពេលមួយឆ្នាំ។

ផ្លូវនៃការឆ្លងជម្ងឺរបេងសួត

     ជម្ងឺរបេងសួតងាយនឹងឆ្លងបំផុតតាមរយៈផ្លូវដង្ហើម។ អ្នកដែលមានសុខភាពល្អក៏អាចកើតមានជម្ងឹនៅពេលដែលប៉ះពាល់ជាមួយនឹងអ្នកជម្ងឺរបេងសួតដោយចៃដន្យ ឬសារធាតុបញ្ចេញចោលដែលមានផ្ទុកនូវមេរោគរបេងដូចជា៖ ស្លេស ទឹកមាត់ដែលហៀរចេញមក ទឹកមាត់នៅពេលក្អក កណ្តាស់... ឬប្រើរបស់របររួមជាមួយនឹងអ្នកជម្ងឺរបេងដូចជា៖ កន្សែងជូតមុខ ការធុនគក់ខោអាវ ចាន ចង្កឹះ.... លើសពីនេះទៅទៀត អ្នកដែលរស់នៅក្នុងបរិស្ថានបំពុលដោយលម្អងធូលីជាច្រើន ឬសើមគឺជាលក្ខខណ្ឌ័អំណោយផលដល់មេរោគរបេងលូតលាស់ និងបង្កជាជម្ងឺ ឬបណ្តាលមកពីការបរិភោគចំំណីអាហារដែលមានផ្ទុកនូវមេរោគរបេង និងការប៉ះពាល់ជាមួយនឹងសត្វចិញ្ចឹមដែលមានមេរោគរបេង....។

នូវរាល់អ្នកដែលមានហានិភ័យកើតជម្ងឺរបេង៖

• អ្នកដែលមានការថយចុះប្រព័ន្ធភាពស៊ាំដោយសារតែការឆ្លងមេរោគអេដស៍ ឬជម្ងឺមហារីក

•  អ្នកដែលប៉ះពាល់ដោយផ្ទាល់ជាមួយនឹងប្រភពឆ្លងជម្ងឺ ជាពិសេសគឺកុមារ

•  អ្នកដែលកើតមាននូវរាល់ជម្ងឺរុាំរ៉ៃ៖ ដំបៅក្រពះពោះវៀនតូច ទឹកនោមផ្អែម ឬតម្រងនោមចុះខ្សោយរុាំរ៉ៃ

•  អ្នកដែលញៀនគ្រឿងញៀន ស្រា ឬបារី....

•  អ្នកដែលប្រើប្រាស់នូវរាល់ថ្នាំការពារភាពសុាំរយៈពេលយូរដូចជា៖ corticosteroid ឬការព្យាបាលជម្ងឺមហារីកដោយប្រើសារធាតុគីមី....

រោគសញ្ញាដែលទទួលស្គាល់ថាមានជម្ងឺរបេងសួត

       រោគសញ្ញានៃជម្ងឺរបេងសួតមិនពិបាកដឹងពេកទេ ទោះបីជាយ៉ាងណាក៏ដោយអ្នកជម្ងឺយ៉ាងច្រើនមិនបានយកចិត្តទុកដាក់ មិនមានទស្សនៈអើពើក្នុងការរកឱ្យឃើញ និងព្យាបាលឱ្យបានឆាប់ ដល់ពេលដែលជម្ងឺវិវត្តទៅធ្ងន់ធ្ងរទើបទៅពិនិត្យ។

► ការក្អកជាប់ជានិច្ច៖

មនុស្សជាច្រើននៅតែប្រកាន់ខ្ជាប់នូវទស្សនៈមិនអើពើនឹងរោគសញ្ញានេះ ដល់ពេលទៅពិនិត្យទើបឃើញថាខ្លួនមានកើតជម្ងឺរបេងសួតតាំងពីពេលណាក៏មិនដឹងដែរ។ អ្នកគួរតែផ្តួចផ្តើមគំនិតដើម្បីសង្កេតមើលប្រសិនបើឃើញថាខ្លួនអ្នកក្អកភ្លាមៗលើសពីរយៈពេលមួយខែ រួមទាំងនៅពេលដែលបានពិសារថ្នាំព្យាបាលក្អកយ៉ាងច្រើនប្រភេទ និងការធ្វើសកម្មភាពឱ្យមានសុខភាពល្អប៉ុន្តែនៅតែមិនឃើញមានការធូរស្រាលនូវជម្ងឺដូច្នេះគួរតែផ្តួចផ្តើមគំនិតទៅជួបវេជ្ជបណ្ឌិតភ្លាម។

► ការក្អកមានឈាម៖

ជម្ងឺរបេងសួតមិនត្រឹមតែធ្វើឱ្យអ្នកក្អកជាប់ជានិច្ចទេ ប្រសិនបើឃើញការបង្ហាញឡើងនូវសភាពក្អកមានឈាមអ្នកត្រូវតែទៅដល់មន្ទីរពេទ្យជាបន្ទាន់ដើម្បីពិនិត្យភ្លាមៗ។ នេះគឺជាការបង្ហាញយ៉ាងច្បាស់មួយប្រាប់ថាអ្នកមានកើតជម្ងឺរបេង។ ទោះបីជាវាក៏អាចនិយាយបានថាជាជម្ងឺមួយចំនួនអំពីផ្លូវដង្ហើមក៏ដោយប៉ុន្តែអ្នកនៅតែត្រូវការទៅពិនិត្យឱ្យបានឆាប់ដើម្បីដឹងច្បាស់ពិតប្រាកដត្រឹមត្រូវថាខ្លួនអ្នកកំពុងតែកើតមានជម្ងឺអ្វី។

► ការឈឺទ្រូង៖

មានមូលហេតុយ៉ាងច្រើនដែលបណ្តាលឱ្យអ្នកកើតមានការឈឺទ្រូង ប៉ុន្តែនេះក៏អាចជារោគសញ្ញាមួយក្នុងចំណោមនូវរាល់រោគសញ្ញាដែលនិយាយពីជម្ងឺរបេង។ ប្រសិនបើអ្នកភ្លាមៗមានអារម្មណ៍ថាឈឺចាប់យ៉ាងខ្លាំងនៅទ្រូងនៅពេលដែលដកដង្ហើមចូល ឬចេញនោះលទ្ធភាពកើតមានជម្ងឺរបេងសួតកាន់តែខ្ពស់។ ជាពិសេស ប្រសិនបើពិបាកនៅពេលដែលដកដង្ហើម និងត្រូវព្យាយាមដកដង្ហើមរាល់ពេលដែលមានការក្អកនោះចូរគិតទៅដល់ជម្ងឺនេះ និងទៅពិនិត្យភ្លាមៗ ណា!

► គ្រុនក្តៅខ្លាំងនៅពេលល្ងាចជាប់ជានិច្ច៖

មិនត្រឹមតែការក្អក ឬការឈឺទ្រូង ប្រសិនបើឃើញមានសភាពគ្រុនក្តៅខ្លាំងរយៈពេលយូរពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេសគ្រុនក្តៅខ្លាំងជារឿយៗនៅពេលល្ងាចរាងជ្រេរនោះគួរតែប្រុងប្រយ័ត្ន។ អ្នកមិនមានគ្រុនក្តៅខ្លាំងទេនៅពេលថ្ងៃ ប៉ុន្តែគ្រុនក្តៅនេះនៅតែកើតឡើងឆ្លាស់គ្នាជាច្រើនថ្ងៃដែលមិនមានសញ្ញាអ្វីប្រសើរឡើងនោះរាងកាយរបស់អ្នកអាចកើតមានមេរោគរបេងលុកលុយចូល។

► ការបែកញើសនៅពេលយប់៖

ជម្ងឺរបេងទាំងស្រុងអាចបង្កឱ្យមានផលវិបាកគេងមិនលក់ដោយសារតែសភាពក្អក និងគ្រុនក្តៅរយៈពេលយូរ អមជាមួយនឹងការបែកញើសច្រើននៅពេលយប់។ នេះក៏ជារោគសញ្ញាមួយក្នុងចំណោមនូវរាល់រោគសញ្ញាដ៏សំខាន់ដែលនិយាយពីជម្ងឺរបេងដែលអ្នកមិនគួរព្រងើយកន្តើយ។

► ស្រកទម្ងន់ភ្លាមៗ៖

ប្រសិនបើអ្នកឃើញថាទម្ងន់ស្រកចុះភ្លាមៗយ៉ាងធ្ងន់ធ្ងរដែលមិនច្បាស់ពីមូលហេតុ ទោះបីជាបានព្យាយាមពិសារថ្នាំឱ្យមានសុខភាពល្អ និងពោរពេញទៅដោយសារធាតុចិញ្ចឹមរាល់ថ្ងៃប៉ុន្តែទម្ងន់នៃរាងកាយនៅតែមិនប្រែប្រួលសូមកុំមានទស្សនៈមិនអើពើ។ នេះក៏ជាការបង្ហាញមួយដែលនិយាយពីជម្ងឺរបេងដែលអ្នកត្រូវតែទៅពិនិត្យភ្លាមៗណា!

► ការអស់កម្លាំងជាប្រចាំ៖

នៅពេលដែលអ្នកឃើញថាសុខភាពរបស់ខ្លួនអ្នកកាន់តែខ្សោយទៅៗ និងគ្រាន់តែចង់គេងសម្រាកនៅផ្ទះពេញមួយថ្ងៃនោះចូរសង្កេតមើលព្រោះនោះអាចជាសញ្ញាដែលនិយាយពីជម្ងឺរបេង។ ការអស់កម្លាំងជាប្រចាំ និងរាងកាយមិនសូវស្រួលខ្លាំង មិនមានកម្លាំងច្បាស់ជាការបង្ហាញយ៉ាងច្បាស់នៃជម្ងឺរបេងដែលអ្នកគួរតែពិគ្រោះយោបល់ជាមួយនឹងវេជ្ជបណ្ឌិតភ្លាម។

ការណែនាំ៖

ប្រសិនបើមិនបានព្យាបាលឱ្យទាន់ពេលវេលាអ្នកជម្ងឺរបេងសួតអាចជួបផលវិបាកមួយចំនួនដូចជា៖

 ទឹកចូលក្នុងស្រោមសួត ខ្យល់ចូលក្នុងស្រោមសួត ក្អកមានឈាម។ នូវរាល់ផលវិបាកនេះបណ្តាលឱ្យការព្យាបាលជម្ងឺរបេងសួតពិបាក និងស្មុគស្មាញជាងមុនច្រើន

 បន្ទាប់ពីការព្យាបាលជាសះស្បើយ ជម្ងឺរបេងសួតនៅតែអាចបន្សល់ទុកនូវផលវិបាកមួយចំនួនដូចជា៖ ចុះខ្សោយផ្លូវដង្ហើមរុាំរ៉ៃ រីកប៉ោងទងសួត ដុំសាច់ផ្សិតសួត ឬខ្យល់ចូលក្នុងស្រោមសួត...។

ជម្ងឺរបេងសួតទាំងមូលអាចព្យាបាលជាសះស្បើយ និងមិនបន្សល់ទុកនូវផលវិបាកទេប្រសិនបើអ្នកជម្ងឺមកធ្វើការពិនិត្យបានឆាប់ដើម្បីធ្វើតេស្តវិនិច្ឆ័យរោគត្រឹមត្រូវពិតប្រាកដ និងជ្រើសរើសបានត្រឹមត្រូវនូវកន្លែងវេជ្ជសាស្រ្តដែលមានគុណភាព។

     បច្ចុប្បន្ននេះ គ្លីនីកធ្វើការវិនិច្ឆ័យរោគជាមួយរូបភាព-ជោរៃអឹម&ស៊ីនៅផ្ទះលេខ៣ ផ្លូវ តាំងបាតហូ សង្កាត់ ១២ ខ័ណ្ឌទី ៥ ទីក្រុងហូជីមិញគឺជាអាសយដ្ឋានវេជ្ជសាស្ត្រដែលមានគុណភាពក្នុងការព្យាបាលនូវរាល់ជម្ងឺសួតទូទៅ និងជាពិសេសជម្ងឺរបេងសួត គ្លីនីកជាមួយនឹងការសហការនៃអង្គភាពធំៗចំនួន3គឺ៖ មន្ទីរពេទ្យជោរៃ មន្ទីរពិសោធន៍រៀតមុិ (Việt Mỹ) និងវេជ្ជបណ្ឌិតហ្សាឌីង (Gia Đình) នាំមកនូវការពិនិត្យដ៏ជំនាញ គុណភាព ប្រសិទ្ធិភាព និងការបម្រើសេវាកម្មល្អបំផុត។

រូបភាពនៅគ្លីនីកធ្វើការវិនិច្ឆ័យរោគជាមួយរូបភាព-ជោរៃអឹម&ស៊ី

គ្លីនីកធ្វើការវិនិច្ឆ័យរោគជាមួយរូបភាព-ជោរៃអឹម&ស៊ីធ្វើការជាប់រហូតចាប់ពី ម៉ោង8ព្រឹកដល់ម៉ោង8យប់ គ្រប់ថ្ងៃទាំងអស់ក្នុងមួយសប្តាហ៍ ត្រូវបានវេជ្ជបណ្ឌិតមកពីមន្ទីរពេទ្យជោរៃដែលមានបទពិសោធន៍ជាង15ឆ្នាំគឺធ្វើតេស្តដោយផ្ទាល់ និងនាំមកនូវរបៀបរបបព្យាបាលជម្ងឺរបេងសួតជាក់លាក់។

 ខាងលើនេះគឺជានូវរាល់ពត៌មានជាក់ស្តែងអំពីរោគសញ្ញាដែលទទួលស្គាល់ថាមានជម្ងឺរបេងសួត នូវរាល់ពត៌មានដែលត្រូវការបកស្រាយ ឬមានតម្រូវការណាត់ ជួបពិនិត្យទុកជាមុន និងការជ្រើសរើសវេជ្ជបណ្ឌិតពិនិត្យ សូមតេមកលេខទូរស័ព្ទទាន់ហេតុការណ៍៖ 0287 102 0303 ចុចចូលក្នុងប្រអប់ឆាតខាងក្រោមភ្លាម។

GÓI KHÁM

Nhận Biết Xơ Nang Ở Trẻ Em Để Hạn Chế Biến Chứng(CAM)

Nhận Biết Xơ Nang Ở Trẻ Em Để Hạn Chế Biến Chứng(CAM)

Liên hệ
Những Thông Tin Về Bệnh Xơ Nang Phổi(CAM)

Những Thông Tin Về Bệnh Xơ Nang Phổi(CAM)

Liên hệ
Tìm Hiểu Về Bệnh Bụi Phổi Silic(CAM)

Tìm Hiểu Về Bệnh Bụi Phổi Silic(CAM)

Liên hệ

Chúng tôi tự hào là đối tác tin cậy của:

Top
Tư vấn Đặt hẹn nhanh