ផលវិបាកនៃជម្ងឺហឺតដែលមានគ្រោះថ្នាក់បំផុត វាអាចប៉ះពាល់ដល់អាយុជីវិតរបស់អ្នកជម្ងឺនៅគ្រប់ពេលទាំងអស់។ ហេតុដូច្នេះហើយ អ្នកជម្ងឹត្រូវតែយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងជម្ងឺឱ្យមានប្រសិទ្ធភាពដើម្បីបង្ការនូវរាល់ផលវិបាក ទន្ទឹមនឹងគ្នានេះដែរការដឹងច្បាស់នូវរាល់ផលវិបាកដើម្បីចាប់ពីពេលនោះមានការផ្តួចផ្តើមគំនិតក្នុងការគ្រប់គ្រងជម្ងឺបានល្អជាងមុន។ ការតាមដាននូវរាល់ផលវិបាកជាជាក់ស្តែងនៃជម្ងឹតាមរយៈអត្ថបទចែករំលែកខាងក្រោមនេះ។
ផលវិបាកនៃជម្ងឺហឺតដែលមានគ្រោះថ្នាក់បំផុត វាអាចប៉ះពាល់ដល់អាយុជីវិតរបស់អ្នកជម្ងឺនៅគ្រប់ពេលទាំងអស់។ ហេតុដូច្នេះហើយ អ្នកជម្ងឹត្រូវតែយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងជម្ងឺឱ្យមានប្រសិទ្ធភាពដើម្បីបង្ការនូវរាល់ផលវិបាក ទន្ទឹមនឹងគ្នានេះដែរការដឹងច្បាស់នូវរាល់ផលវិបាកដើម្បីចាប់ពីពេលនោះមានការផ្តួចផ្តើមគំនិតក្នុងការគ្រប់គ្រងជម្ងឺបានល្អជាងមុន។ ការតាមដាននូវរាល់ផលវិបាកជាជាក់ស្តែងនៃជម្ងឹតាមរយៈអត្ថបទចែករំលែកខាងក្រោមនេះ។
— ជម្ងឺហឺតរលាកទងសួតគឺជាជម្ងឺរលាកផ្លូវដង្ហើមរុាំរ៉ៃមួយដោយសារតែការចូលរួមពីសមាសធាតុកោសិកាជាច្រើនដែលប៉ះទង្គិចផ្លូវដកដង្ហើមបណ្តាលឱ្យមានសភាពក្អក ពិបាកដកដង្ហើមរយៈពេលយូរជាញឹកញាប់។
— យោងតាមស្ថិតិរបស់ក្រសួងសុខាភិបាល នៅលើពិភពលោកមានមនុស្សជាង 300លាននាក់ដែលកើតមានជម្ងឺហឺតរលាកទងសួត ក្នុងនោះជារៀងរាល់ឆ្នាំមានកុមារ 30%កើតមានជម្ងឺហឺត។ គេប៉ាន់ស្មានថាដល់ឆ្នាំ 2025 របាយការណ៍នឹងឈានដល់ 400លាននាក់ដែលកើតមានជម្ងឺហឺតរលាកទងសួត។ នូវរាល់ផលវិបាកនៃជម្ងឺហឺតរលាកទងសួតគឺជាមូលហេតុមួយក្នុងចំណោមនូវរាល់មូលហេតុនៃការស្លាប់ដែលឈានមុខគេ បណ្តាលឱ្យសេដ្ឋកិច្ចបាត់បង់ចយ៉ាងធ្ងន់ធ្ងរ និងសកម្មភាពរស់នៅជាប្រចាំថ្ងៃរបស់អ្នកជម្ងឺ។
យោងតាមនូវរាល់អ្នកជំនាញ ប្រសិនបើការគ្រប់គ្រងជម្ងឺហឺតមិនមានប្រសិទ្ធភាព ជម្ងឺរយៈពេលយូរនឹងបង្កឱ្យមានផលវិបាកផ្សេងៗគ្នាជាច្រើន ធ្វើឱ្យសុខភាពចុះខ្សោយ ប៉ះពាល់ដល់គុណភាពរស់នៅរបស់អ្នកជម្ងឺ។ ជាជាក់ស្តែងនូវរាល់ផលវិបាកនៃជម្ងឺហឺតដូចជា៖
► ខ្យល់ចូលក្នុងស្រោមសួតគឺជាផលវិបាកដ៏ពិសេសនៃជម្ងឺហឺត
នូវរាល់ផលវិបាកនៃជម្ងឺហឺតរលាកទងសួតដ៏គ្រោះថ្នាក់ដំបូងគឺជារោគសញ្ញានៃខ្យល់ចូលក្នុងស្រោមសួត។ យោងតាមនូវរាល់ទិន្ន័យស្ថិតិនៃមន្ទីរពេទ្យមានមនុស្សប្រហែល55នាក់កើតមានជម្ងឺហឺតរលាកទងសួតដែលកើតមានខ្យល់ចូលក្នុងស្រោមសួត។ ព្រោះនូវរាល់អ្នកដែលកើតមានជម្ងឺហឺតរលាកទងសួតជារឿយៗមានថង់សួតរីកប៉ោងធំជាងមុន សរសៃឈាមនូវរាល់ទីតាំងថង់សួតនេះសល់បណ្តាលឱ្យមានសម្ពាធនៅក្នុងថង់សួតកើនឡើង។
នូវរាល់អ្នកដែលកើតមានជម្ងឺហឺតរលាកទងសួតប្រសិនបើធ្វើការងារធ្ងន់ ធ្វើពលកម្មហួសកម្លាំងងាយនឹងនាំឱ្យមានសភាពធ្លាយថង់សួត ខ្យល់ចូលក្នុងសួត និងប្រសិនបើមិនបានសង្គ្រោះបន្ទាន់ឱ្យបានទាន់ពេលវេលាអាចបណ្តាលឱ្យអ្នកជម្ងឺស្លាប់។
► ខួរក្បាលត្រូវកើតមានរបួសយ៉ាងធ្ងន់ធ្ងរ
មនុស្សគ្រប់គ្នាគិតថាជម្ងឺហឺតគឺជាជម្ងឺដែលពាក់ព័ន្ធដល់សួតតែប៉ុណ្ណោះប៉ុន្តែធាតុពិតនៃផលវិបាកជម្ងឹហឺតអាចបណ្តាលឱ្យខួរក្បាលមានរបួស ធ្ងន់ធ្ងរជាងគឺសកម្មភាពដកដង្ហើមត្រូវបានឈប់ដំណើរការ។
ផលវិបាកនេះកើតឡើងគឺដោយសារតែនៅពេលដែលកើតមានជម្ងឺហឺតរលាកទងសួតមិនបានព្យាបាលឱ្យជាសះស្បើយបណ្តាលឱ្យមានសភាពផ្លូវដង្ហើមចុះខ្សោយ ចាប់តាំងពីនោះមកនាំឱ្យខ្យល់អុកស៊ីសែនមិនបានផ្គត់ផ្គង់ដល់រាងកាយ ជាពិសេសគឺខួរក្បាល។ នៅពេលដែលជម្ងឹហឺតធ្ងន់ធ្ងរអាចឈប់ដកដង្ហើម CO2ក្នុងឈាមកើនឡើង អ្នកជម្ងឺនឹងស្ថិតនៅក្នុងសភាពសន្លាប់ និងស្លាប់ប្រសិនបើមិនបានសង្គ្រោះបន្ទាន់ឱ្យបានទាន់ពេលវេលា។
► សួតផត
ជាង1/3នៃចំនួនករណីដែលកើតមានជម្ងឺហឺតរុាំរ៉ៃត្រូវបានសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រោះតែផលវិបាកសួតផត។ សួតផតមួយក្លែប ឬច្រើនក្លែបគឺជាផលវិបាកដែលបណ្តាលឱ្យមានអត្រាប្រហែល10%នៃចំនួនករណីដែលបានសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ នៅពេលដែលជម្ងឺហឺតមានស្ថេរភាពនោះសភាពសួត ផតនឹងសះស្បើយ ឬជូនកាលមិនអាចជាសះស្បើយទាំងស្រុង។ រឿងនេះប៉ះពាល់ជាច្រើនដល់ការលូតលាស់សរីរាង្គកាយរបស់កុមារក៏ដូចជាសមត្ថភាពនៃការខំប្រឹងប្រែងធ្វើការនាពេលអនាគត។
► ផ្លូវដង្ហើមចុះខ្សោយ
ប្រសិនបើមិនអាចគ្រប់គ្រងបានល្អ កុមារដែលកើតមានជម្ងឺហឺតស្រួចស្រាវកម្រិតធ្ងន់ជាញឹកញាប់ ឬជម្ងឺហឺតសាហាវរុាំរ៉ៃនឹងមានហានិភ័យបណ្តាលឱ្យផ្លូវដង្ហើមចុះខ្សោយ ឈានទៅដល់ការស្លាប់។ ទោះបីនៅពេលដែលមានការកើតឡើងក៏ដោយ ទ្រង់ទ្រាយសួត និងផ្លូវដកដង្ហើមដែលត្រូវកើតមានរបួសធ្ងន់ធ្ងរក៏ធ្វើឱ្យបង្កើនលទ្ធភាពចុះខ្សោយផ្លូវដង្ហើមរុាំរ៉ៃផងដែរ។ អ្នកជម្ងឺនឹងមាននូវរាល់ការបង្ហាញឡើងដូចជា៖ ពិបាកដកដង្ហើមជាប់ជានិច្ច ស្បែក បបូរមាត់ ភ្នាសកោសិកាពណ៌ស្វាយ អាស៊ីតក្នុងឈាម ជូនកាលកើតឡើងការឈប់ដកដង្ហើមនៅពេលគេង ត្រូវដកដង្ហើមដោយបំពង់ខ្យល់អុកស៊ីសែនជាជំនួយ។ នេះក៏ជាមូលហេតុមួយក្នុងចំណោមនូវរាល់មូលហេតុដែលបណ្តាលឱ្យសន្លាប់ និងការស្លាប់ខ្ពស់។
► ផលវិបាកដែលបណ្តាលមកពីការព្យាបាល
ផលវិបាកនេះកើតចេញពីការមានទស្សនៈ ភាពព្រងើយកន្តើយរបស់អ្នកជម្ងឺនៅពេលដែលប្រើថ្នាំប្រឆាំងនឹងការរលាកមួយចំនួន ថ្នាំcorticodeបណ្តាលឱ្យមានរោគសញ្ញាcushing ពុកឆ្អឹង រលាកដំបៅក្រពះ ឆ្លងមេរោគជាប់លាប់ ជម្ងឺផ្លូវចិត្ត - សរសៃប្រសាទ។ ប្រសិនបើប្រើច្រើនហួសកម្រិតនូវរាល់ប្រភេទថ្នាំដែលរីកប៉ោងទងសួតដូចជា៖ adrenalinអាចស្លាប់ភ្លាមៗដោយសារតែភាពខុសប្រក្រតីនៃចង្វាក់បេះដូង ឬកើតមានរោគសញ្ញាស្ទះសួត។
គោលការណ៍នៃការព្យាបាលជម្ងឺហឺតគឺការប្រើថ្នាំកាត់បន្ថយការកើតឡើងនៃជម្ងឺហឺត និងការប្រើថ្នាំការពារការកើតឡើងនៃជម្ងឺហឺត។ ដើម្បីធ្វើដូចនេះ នៅពេលដែលអ្នកជម្ងឹកើតមានជម្ងឺហឺតត្រូវតែទៅពិនិត្យជម្ងឺកាន់តែឆាប់កាន់តែល្អដើម្បីទទួលបានការព្យាបាលយ៉ាងសកម្មក្នុងការកាត់បន្ថយការកើតឡើងនៃជម្ងឺហឺត និងការបង្ការកុំឱ្យជម្ងឺហឺតអាចវិលត្រឡប់មកវិញបាន។
បន្ថែមពីលើការអនុវត្តតាមវេជ្ជបញ្ជារបស់វេជ្ជបណ្ឌិត អ្នកជម្ងឺត្រូវតែប្រុងប្រយ័ត្ន៖
→ អ្នកជម្ងឺត្រូវចៀសវាងកុំឱ្យខ្លួនកើតមាននូវរាល់ជម្ងឺអំពីផ្លូវដង្ហើមដូចជា៖ រលាកបំពង់ក ច្រមុះ ឬទងសួត.... ជាពិសេសគឺនៅពេលអាកាសធាតុប្រែជាត្រជាក់។ ហេតុដូច្នេះហើយ ត្រូវតែអនាម័យមាត់ធ្មេញឱ្យបានល្អជារៀងរាល់ថ្ងៃដោយវិធីខ្ពុលមាត់ជាមួយនឹងទឹកអំបិលធម្មតា ដុសធ្មេញមុនពេលចូលគេង បន្ទាប់ពីពេលភ្ញាក់ពីគេង និងរក្សារាងកាយឱ្យក្តៅល្មម។
→ នូវរាល់អ្នកដែលពាក់ធ្មេញ ត្រូវអនាម័យពួកវាជារៀងរាល់ថ្ងៃគឺល្អបំផុត យ៉ាងហោចណាស់ 2-3 ដងក្នុងមួយសប្តាហ៍ដើម្បីជៀសវាងសំណល់អាហារតោងជាប់ និងបង្កើតលក្ខខ័ណ្ឌដល់មេរោគលូតលាស់។
→ នៅពេលដែលសង្ស័យថាខ្លួនរបស់អ្នកមានកើតជម្ងឺផ្លូវដង្ហើម ជាពិសេសគឺនូវរាល់ប្រព័ន្ធសរីរាង្គនីមួយៗអាឡែរហ្សីត្រូវតែទៅពិនិត្យជម្ងឺភ្លាម និងព្យាបាលឱ្យបានជាសះស្បើយជៀសវាងការមានទស្សនៈព្រងើយកន្តើយ។
→ កុំជក់បារី ថ្នាំជក់បំពង់ ជៀសវាងការញុាំនូវរាល់ប្រភេទចំណីអាហារដែលមានហនិភ័យបង្កឱ្យមានជម្ងឺហឺត ឬធ្វើឱ្យជម្ងឺហឺតកាន់តែធ្ងន់ធ្ងរដូចជា៖ បង្គារ ឬកា្តម....។
→ មិនគួរចិញ្ចឹមសត្វឆ្មារ ជាពិសេសគឺនៅក្នុងគ្រួសារដែលមានអ្នកកើតមានជម្ងឺហឺត
→ នូវរាល់ប្រភេទភួយ ខ្នើយ ពួក និងនូវរាល់ប្រភេទខ្លាឃ្មុំតុក្កតាត្រូវបោកគក់ លាងសម្អាតឱ្យបានស្អាត ហាលឱ្យស្ងួតដោយកំដៅថ្ងៃដើម្បីសម្លាប់នូវរាល់ប្រភេទសត្វល្អិតដែលមានផលអាក្រក់ដល់សុខភាព ជាពិសេសគឺជម្ងឺហឺត។
→ ការធ្វើលំហាត់ប្រាណជាប្រចាំរាល់ថ្ងៃជាពិសេសគឺលំហាត់ដកដង្ហើមវែងៗ និងហាត់ដកដង្ហើមឱ្យបានជ្រៅៗក៏ជាវិធីសាស្ត្រការពារជម្ងឺហឺតផងដែរ និងធ្វើអោយប្រសើរឡើងនូវសុខភាព។
ប្រសិនបើអ្នកកំពុងតែស្វែងរកអាសយដ្ឋានពិនិត្យ និងគ្រប់គ្រងនូវជម្ងឺហឺតឱ្យបានល្អអាចទុកចិត្តជាមួយនឹងគ្លីនីកធ្វើការវិនិច្ឆ័យរោគជាមួយរូបភាព-ជោរៃអឹម &ស៊ីនៅផ្ទះលេខ៣ ផ្លូវ តាំងបាតហូ សង្កាត់ ១២ ខ័ណ្ឌទី ៥ ទីក្រុងហូជីមិញគឺជាអាសយដ្ឋានជំនាញពិនិត្យ និងព្យាបាលនូវរាល់ជម្ងឺផ្លូវដង្ហើម សួត និងក្នុងនោះមានជម្ងឺ ហឺតផងដែរ។ ការមកដល់ទីនេះ ត្រូវបានជួបដោយផ្ទាល់ជាមួយនឹងវេជ្ជបណ្ឌិតឯកទេសមកពីមន្ទីរពេទ្យជោរៃដែលមានបទពិសោធន៍ជាង15ឆ្នាំ និងរួមជាមួយនឹងឧបករណ៍ពិនិត្យរកជម្ងឺហឺតយ៉ាងលឿនរហ័ស និងសុវត្ថិភាព។
រូបភាពនៅគ្លីនីកធ្វើការវិនិច្ឆ័យរោគជាមួយរូបភាព-ជោរៃអឹម&ស៊ី
គ្លីនីកធ្វើការវិនិច្ឆ័យរោគជាមួយរូបភាព-ជោរៃអឹម&ស៊ីធ្វើការចាប់ពីម៉ោង 8ព្រឹកដល់ម៉ោង8យប់ គ្រប់ថ្ងៃទាំងអស់ក្នុងមួយសប្តាហ៍រួមទាំងថ្ងៃសៅរ៍ និងអាទិត្យ នូវគ្រប់ចម្ងល់ដែលត្រូវការបកស្រាយ ឬមានតម្រូវការណាត់ជួបពិនិត្យទុកជាមុន សូមចុចចូលក្នុងប្រអប់ឆាតខាងក្រោមភ្លាម ឬតេមកលេខទូរស័ព្ទទាន់ហេតុការណ៍៖ 0287 102 0303 គ្រូពេទ្យនឹងពិគ្រោះយោបល់ជាជំនួយភ្លាម។
Giờ làm việc :Từ 08h00 đến 20h00 (Cả thứ 7 và Chủ Nhật)
Địa chỉ:Số 3, Tăng Bạt Hổ, P12, Q5, TP.HCM
Chúng tôi tự hào là đối tác tin cậy của: